គម្រោងបច្ចុប្បន្នរបស់វើលដ៍ប៊្រីដ ហូម

គម្រោងលំនៅឋានទីក្រុងរណប សិរីមង្គល នេះមានទីតាំងនៅបណ្តោយផ្លូវជាតិលេខ ២១​សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ចម្ងាយប្រហែល ៨គីឡួម៉ែត្រពីរង្វង់មូលក្រុងតាខ្មៅ) ដែលមានផ្ទៃដីសរុប ចំនួន ២៤ហិចតា។ ការអភិវឌ្ឍន៍លើគម្រោងទី១នេះមានរួមទាំង ផ្ទះ ផ្សារ ហាងលក់សម្ភារៈទូទៅ ការិយាល័យ កន្លែងចតឡាន សាលារៀន និងសួនច្បារបៃតងធំទូលាយងាយស្រួលស្រូបយកខ្យល់អាកាសបរិសុទ្ធក្នុងបុរីលំនៅឋានទាំងមូល។ គម្រោងនេះផងដែរមានការសហការណ៍ដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

លក្ខណៈ​ពិសេស​របស់​ផ្ទះ៖

 
  • រចនា​បទ​ផ្ទះ​តាម​បែប​លំនៅឋាន​របស់​ប្រទេស​សឹង្ហបុរី ប្រកប​ដោយ​ភាព​ទាន់សម័យ។
  • គ្រប់​បង្អួច​កញ្ចក់​ទាំងអស់​មាន​ទំហំ​ធំ​ទូលាយ អោយ​ពន្លឺ និង​ខ្យល់​អាកាស ចេញ​ចូល​បាន​គ្រប់​គ្រាន់ សន្សំ​សម្ចៃ​ថាមពល​អគ្គីសនី និង​មាន​ចម្រឹង​បង្អួច ខាង​ក្នុង​រឹងមាំ​ទាំង​អស់។
  • ផ្ទះ​សាង​សង់​ពី​ឥដ្ឋ interlock ដែល​ជា​ប្រភេទ​ឥដ្ឋ​បង្កើត​ឡើង​តាម​បទដ្ឋាន បច្ចេក​ទេស វិស្វកម្ម​សំណង់​ត្រឹមត្រូវ គុណភាព​ខ្ពស់​ទទួល​ស្គាល់​ដោយ​អន្តរជាតិ រឹងមាំ​យូរអង្វែង។
  • ដំបូល​ផ្ទះ​ប្រក់​ដោយ​ក្បឿង ស្វិត រឹងមាំ។ មិន​ងាយ​ធ្លុះ​ធ្លាយ ជួយ​កាត់​បន្ថយ​កំដៅ និង​សម្លេង​ពេល​ភ្លៀង​ធ្លាក់។
  • ផ្ទះ​នីមួយៗ​មាន​របង​ស្រស់ស្អាត។

ទីតាំង​គម្រោង៖

 

ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២១ ភូមិ​កោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល ( ជិត​វត្ត​ទួលក្រសាំង )

លក្ខខណ្ឌ​បង់​ប្រាក់៖

 
  • ងាយ​ស្រួល និង​មាន​ច្រើន​ជម្រើស​សម្រាប់​អតិថិជន
  • គ្មាន​ការ​កក់​ប្រាក់​ជាមុន
  • ទឹកប្រាក់ ២០% ឫ ២៥% ឫ​៣០% អាច​រំលស់​រយៈពេល ២៤ខែ ដោយ​គ្មាន​ការប្រាក់ អ្វី​ទាំងអស់​ជាមួយ​ក្រុមហ៊ុន។
  • ចំពោះ​ទឹកប្រាក់​នៅសល់ ៨០% ឫ​៧៥% ឫ​៧០% ទៀត​អតិថិជន​ត្រូវ​សុំ​កម្ចី​ពី ធនាគារ​ហើយ​បង់​បន្ត​ជាមួយ​ធនាគារ ឫបង់​ផ្តាច់​ជាមួយ​ក្រុមហ៊ុន។
  • អតិថិជន​ក៏​អាច​បង់​ជា​ដំណាក់​កាល​រយៈពេល ២៤​ខែ ដោយ​គ្មាន​ការប្រាក់ ជាមួយ​ក្រុមហ៊ុន។

លក្ខណៈ​ពិសេស​របស់​ក្រុមហ៊ុន

 

ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម គឺជា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​វើលដ៏ប្រ៊ីដ ដែល​ជា​អ្នក​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ឈាន​មុខគេ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​អភិវឌ្ឍន៍​លើ​គម្រោង​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ដូចជា៖ The Peak, The Bridge, The Palm Resort, Sky 31 Condo

លក្ខណៈ​ពិសេស​របស់​គម្រោង

 
  • មាន​ការ​សហការ និង​ការ​គាំទ្រ​ពី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់
  • ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​មាន​ផ្សារ សាលា​រៀន គ្លីនិក សួន​ច្បារ​បៃតង ធំ​ទូលាយ និង​មាន​ខ្យល់ អាកាស​បរិសុទ្ធ
  • ក្បែរ​សាលា​រៀន ជិត​វត្ត​ទួលក្រសាំង និង​តំបន់​រោងចក្រ
  • រចនាបទ​ផ្ទះ​មាន​ភាព​ទាន់សម័យ ធំ​ទូលាយ មាន​ចម្រឹង​សុវត្ថិភាព
  • ផ្ទះ​នីមួយៗ​មាន​របង ហ៊ុមព័ទ្ធ​ជុំវិញ​ស្រស់​ស្អាត
  • សំណង់​ផ្ទះ​រឹងមាំ គុណភាព​ល្អ​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​ត្រឹមត្រូវ ទទួល​ស្គាល់​ដោយ​វិស្វករ​ជំនាញ
  • ជា​តំបន់​កំពុង​អភិវឌ្ឍន៍​ខ្លាំង នៅ​ជិត​ព្រលាន​យន្តហោះ​ថ្មី និង​គម្រោង​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ក្រុង​ទី៣
  • ជិត​តំបន់​ប្រសព្វ​ដែល​អាច​អោយ​ប្រជា​ពលរដ្ឋ ធ្វើ​ដំណើរ​យ៉ាង​ងាយស្រួល
  • មាន​ប្លង់​បំបែក​ក្បាល​ដី ប្លង់​ប្រព័ន្ធ​ថ្មី (L-Map)
  • ដី​ជា​កម្មសិទ្ធ​ឯកជន (Freehold)

ទូរស័ព្ទ​លេខ ៖ 070 905 333 / 070 906 333 / 070 907 333 089 913 168 / 089 906 168 / 099 999 (748/751/752)


ព័ត៌មាន​លម្អិត​អំពី​ផ្ទះ​ក្នុង​គម្រោង

គម្រោងលំនៅឋានទីក្រុងរណប សិរីមង្គល

ផ្ទះ​រីករាយ​ប្រភេទ A

ផ្ទះ​រីករាយ​ប្រភេទ A ត្រូវបាន​រចនា​​តាម​បែប​​លំនៅឋាន​របស់​ប្រទេសសឹង្ហបុរី​ ប្រកប​ដោយ​ភាព​ទាន់សម័យ ​ដ...
អានបន្តទៀត

ផ្ទះរីករាយប្រភេទ B

ផ្ទះ​រីករាយ​ប្រភេទ B ប្រកប​ដោយ​ភាព​ទាន់សម័យ​ដូច​ប្រភេទ A ដែរ​ខុសគ្នាត្រង់​ផ្ទះ​ប្រភេទ B នេះ​មាន​ទីតា...
អានបន្តទៀត
Worldbridge Home Happy Home C

ផ្ទះរីករាយប្រភេទ C

ផ្ទះ​រីករាយ​ប្រភេទ C ជា​ផ្ទះកែងសុទ្ធ​មានទំហំផ្ទះធំ​ជាង​ផ្ទះ​ប្រភេទ A និង​ប្រភេទ B មាន​សល់​ដី​ចំហៀង​​...
អានបន្តទៀត