ក្រុមហ៊ុន វើលដ៍ប្រ៊ីដ អ៊ិនធើណេសិនណល ចុះហត្ថលេខាប្រតិបត្តិការជាមួយ UNDP និង UNIDO

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន វើលដ៍ប្រ៊ីដ៍ អ៊ិនធើ​ណេ​សិនណល (ខាមបូឌា) អិលធីឌី បានរៀបចំពិធីចុះហត្ថលេខាសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ពិធីចុះហត្ថលេខាសហប្រតិបត្តិការរវាងក្រុមហ៊ុន វើលដ៍ប្រ៊ីដ អ៊ិនធើណេសិនណល ចុះហត្ថលេខាប្រតិបត្តិការជាមួយ UNDP និងអង្គការ UNIDO នេះក្រោមអធិបតីភាព លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ៍ និងតំណាង UNDP និង UNIDO ក្នុងគោលបំណងពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះ លើកកម្ពស់ការរីកចម្រើនផ្នែកឧស្សហកម្មដោយចីរភាព និងគាំទ្រនូវគំនិតផ្តួចផ្តើមច្នៃប្រឌិតនានានៅប្រ​ទេសកម្ពុជា។

ភាគីហត្ថលេខាទាំង៣ វគឺផ្តោតលើគម្រោងសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន វើល​ដ៍​ប្រ៊ីដ មានដូចជា៖ គម្រោងលំនៅដ្ឋានសមរម្យ ការគ្រប់គ្រងកងដឹកជញ្ជូនបៃតង (Green Fleet Management) និងការអភិវឌ្ឍន៍បណ្តុំសហគ្រាសធន់តូច និងមធ្យម (SME Cluster) ដោយរួមបញ្ចូលគ្នារវាងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការ​សហប្រជាជាតិ (SDGs) ជាមួយវិស័យឯកជនកំពុងរីកចម្រើន ជាប្រយោជន៍សម្រាប់សង្គម និងផ្នែកសេដ្ឋកិច្ចផងដែរ។

លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ៍ អ៊ិនធើ​ណេ​សិនណល (ខាមបូឌា) អិ​លធីឌី មានប្រសាសន៍ថា “ការអភិវឌ្ឍន៍ និងការរីក​ចម្រើន​សេដ្ឋកិច្ចនៅកម្ពុជា ត្រូវធ្វើឡើងដោយចីរភាព និងផ្តល់ផលវិជ្ជមានសម្រាប់សង្គម។ ការរួមសហការរវាងអង្គការ UNDP និង UNIDO យើងមិនត្រឹមតែអាចសម្រេចគោលដៅរួមរបស់យើងប៉ុណ្ណោះទេ ថែមទាំងសម្រេចលើសនោះទៅទៀត ដោយ​ទទួលលទ្ធផលដ៏មានន័យ និងនិរន្តរភាពសម្រាប់គម្រោងរបស់ពួកយើង”។

លោកឧកញ៉ា សៀ ឬទ្ធី មានប្រសាសន៍ទៀតថា ការចាប់ដៃគូសហការជាមួយអង្គការ UNDP ព្រោះអង្គការនេះមានបណ្តាញទូលំទូលាយ និងជំនាញច្បាស់លាស់ក្នុងការនាំ​មកនូវផលវិជ្ជមានផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដែលធ្វើឲ្យគម្រោងនេះអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាជនកម្ពុជា។ លោកឧកញ៉ាបានបន្តថា ដើម្បីធ្វើការរស់នៅរបស់ប្រជាពលរដ្ឋក្នុងគម្រោងលំនៅដ្ឋានតម្លៃសមរម្យកាន់តែល្អប្រសើរឡើង និងធានបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់​សហគម ក៏ដូចជាប្រទេសជាតិ។

សម្រាប់គម្រោងនេះបានផ្តល់នូវសួនបៃតងស្រស់បំព្រងធំទូលាយ ទីផ្សារ គេហដ្ឋានប្រកបដោយអាជីវកម្ម សាលារៀន និងមជ្ឈមណ្ឌលសុខភាព ប៉ុន្តែនូវមិនទាន់ពេញចិត្តទើបមានការសហការជាមួយអង្គការ UNDP ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍បន្ថែមទៀត។

លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលដ៍ប្រីដ បានបញ្ជាក់ថា គម្រោងទី៣ គឺស្តីពីការគ្រប់គ្រងកងដឹកជញ្ជូនបៃតង (Green Fleet Management) ត្រូវបាន​ដាក់​បញ្ចូលក្នុងការចុះហត្ថលេខានេះផងដែរ ហើយក្រុមហ៊ុន វើលដ៍ប្រ៊ីដ មានជំនាញផ្នែក​ដឹកជញ្ជូនឈានមុខគេ ដែលយល់ពីតម្រូវការទីផ្សារ និងបំពេញសេចក្តីត្រូវការប្រកប​ដោយគំនិតច្នៃប្រឌិតខ្ពស់។

លោកឧកញ៉ា បន្ថែមថា ការចុះអនុសារណៈនេះនឹងជួយជម្រុញ “ការរីកចម្រើនដោយវៃឆ្លាត” វិធីសាស្រ្ត និងដាក់បញ្ចូលគ្នារបស់កម្មវិធីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​របស់អង្គការសហប្រជាជាតិ (UN SDG) និងចំណេះដឹងផ្សេងៗដែលនឹងត្រូវប្រើសម្រាប់ការសិក្សាពីឱកាស និងមធ្យោបាយនានាដើម្បីជម្រុញការប្រើប្រាស់ថាមពលស្ពាត និងកកើតឡើងវិញ ការហ្វឹកហ្វឺនអ្នកបើកបរ ផ្សព្វផ្សាយពីសុវត្ថិភាពតាមដងផ្លូវ និងគម្រោងជាអទិភាពផ្សេងៗទៀតដើម្បីលើស្ទួយសវាដឹកជញ្ជូននៅកម្ពុជា។

លោក Nick Beresford នាយកអង្គការ UNDP ប្រចាំកម្ពុជា បានថ្លែងថា ការចុះ MOU ជាមួយ ក្រុមហ៊ុន វើលដ៍ប្រ៊ីដនាពេលនេះ បានឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលមានសារៈសំខាន់ដល់គោលដៅរបស់អង្គការ UNDP ដើម្បីជម្រុញការវិនិយោគប្រកបដោយចីរភាព ក្នុងវិស័យនានាដែលមានឥទ្ធិ​ពល​លើសង្គម និងសេដ្ឋកិច្ចកម្រិតខ្ពស់។ លោកបន្តថា ការបន្តភាពជាដៃគូនេះ
បាន​​ផ្តលលទ្ធភាពសម្រាប់គោលដៅនានា នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាជំ​ហានដ៏សំខាន់ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពត្រឹមឆ្នាំ២០៣០។
លោក Nick Beresford នាយកអង្គការ UNDP បន្តទៀតថា ការដោះដូរសារលិខិត នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ UNIDO និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ នាពេល​នេះនឹងផ្ដោតសំខាន់ទៅលើតម្រូវការអភិវឌ្ឍន៍បន្ទាន់លើវិស័យកែច្នៃកសិកម្មធន់តូច និងមធ្យម និងការបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្មចម្រុះនៅកម្ពុជា។

លោក Nick Beresford ថ្លែងទៀតថា ក្រុមហ៊ុន វើលដ៍ប្រ៊ីដ បានខិតខំស្វែងរកដំណោះស្រាយដើម្បីបញ្ចៀសនូវឧបសគ្គរាំងស្ទះនានាប៉ះពាល់ដល់គម្រោងបណ្ដុំសហគ្រាសធនតូច និងមធ្យម ដែលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននៅកម្ពុជា ខណៈអ្នកវិនិ​យោគ​ថ្មីៗពីបរទេស និងក្រុមហ៊ុនក្នុងស្រុកមានបំណងផ្ទេរបច្ចេកវិទ្យានេះមកកម្ពុជា។
កិច្ចសហប្រតិបត្តិការក្នុងគម្រោងភាពជាដៃគូប្រចាំកម្ពុជានឹងជួបផ្ទាល់ជាមួយអ្នកជំនាញមានបទពិសោធន៍ពីអង្គការ UNIDO ដែលបានអភិវឌ្ឍន៍ជាសកល។

លោក សុក ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា បានលើកយកថា “កិច្ចសហប្រតិបត្តិការ គឺបានមកដល់ចំពេលដ៏ត្រឹមត្រូក្នុងក្របខណ្ឌ កម្មវិធីធ្វើជាដៃគូប្រចាំប្រទេស។ ហើយកិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែក្នុងក្របខណ្ឌកម្មវិធីភាពជាដៃគូប្រចាំប្រទេស វិស័យឯកជនក្នុងស្រុកទី១ ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់នូវក្របខណ្ឌការងារមួយដែលអាចឲ្យយើងអាចធ្វើបានយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព។

លោក សុក ណារិន តំណាងអង្គការ UNIDO បានបញ្ជាក់ថា ក្រុមហ៊ុន វើលដ៍ប្រ៊ីដ អង្គ​ការ UNIDO និងអង្គការ UNDP នឹងចាប់ផ្ដើមសកម្មភាពការងាររបស់ ខ្លួនចាប់ពី​ខែសីហា ដោយយើងនឹងរៀបចំផែនការលម្អិតសម្រាប់សិក្ខាសាលា ស្តីពី ការអភិវឌ្ឍបណ្ដុំសហគ្រាសធនតូច និងមធ្យម ដែលគម្រោងនឹងប្រព្រឹត្តទៅនៅអំឡុងពាក់កណ្ដាលខែកញ្ញា នៅរាជធានីភ្នំពេញ នឹង​ដោយបន្ថែមលើការរៀបចំផែនការនៃគំនិតជាច្រើនដទៃទៀតផង៕

ប្រភពពី : http://swiftnewsdaily.com/archives/253407

Related Posts